បេក្ខភាពរថយន្តដែលត្រូវប្រកួតប្រជែងដណ្ដើមយកពានរង្វាន់ “រថយន្តអឺរ៉ុបប្រចាំឆ្នាំ” ត្រូវបានបង្ហាញមុខហើយ ដែលមានសរុបចំនួន ២៩ម៉ូដែល ហើយសុទ្ធតែរថយន្តម៉ូដែលថ្មីៗទាំងអស់។
រថយន្តដែលត្រូវប្រកួតប្រជែងគ្នាមានដូចជារថយន្ត Citroën C4, Dacia Sandero និងរថយន្ត Fiat 500។ ចំណែករថយន្ត Ford Explorer និង Ford Kuga ក៏ជាបេក្ខភាពប្រកួតប្រជែងផងដែរ រួមទាំងរថយន្ត Honda e និង Honda Jazz។
រថយន្តពី Hyundai មានចំនួន៣គឺមាន i10, i20 និង Tucson។ រថយន្តទាំងនោះនឹងត្រូវប្រកួតប្រជែងនឹង Cupra Formentor, Kia Sorento, Mazda MX-30, Peugeot 2008, Seat Leon និង Skoda Octavia ដែលជាគូប្រជែងដ៏លេចធ្លោ។ នៅមាន Toyota Mirai, Toyota Yaris, Volkswagen Golf និង ID.3 ក៏ជារថយន្តលេចធ្លោផងដែរ។
រថយន្តប្រភេទ Premium ដែលនឹងចូលខ្លួនមកប្រកួតផងដែរនោះរួមមាន Audi A3, Land Rover Defender, Polestar 2, BMW 2-Series Gran Coupe, BMW 4-Series, Mercedes GLA, GLB, GLS និង S-Class ផងដែរ។
រថយន្តទាំង ២៩ម៉ូដែលនេះនឹងត្រូវជម្រុះនៅសល់ត្រឹម ៧ម៉ូដែលនៅថ្ងៃទី៨ ខែមករា ដែលអ្នកឈ្នះចុងក្រោយនឹងត្រូវប្រកាសឈ្មោះនៅថ្ងៃទី១ ខែមីនា៕