[បរទេស] ក្រុមហ៊ុន Mushroom Car Link និង Xiamen Jinlong Wagon នៅក្នុងប្រទេសចិនរួមគ្នាធ្វើការដាក់បង្ហាញចេញនៅរថយន្ត MOGO BUS ដែលជារថយន្តក្រុងបើកបរដោយស្វ័យប្រវតិ្តនៅក្នុងប្រទេសចិន។
MOGO BUS គឺជាឡានក្រុងអគ្គិសនី ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិត L4 ដោយមិនពឹងផ្អែកលើអ្នកបើកបរ ដូច្នេះរថយន្តនេះមិនត្រូវការដៃចង្កូតទេ។ រថយន្តក្រុងអគ្គិសនី MINI Bus EV ចែកចេញជា ២ ម៉ូដែលគឺ MOGO BUS M1 និង MOGO BUS M2 ដែលរថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិទាំងអស់។
ម៉ូដែលទាំងពីរនេះត្រូវបានបំពាក់ដោយកម្មវិធី full stack software និងកម្មវិធី self-developed Mushroom Car Alliance hardware solution ដែលបង្កើតដោយខ្លួនឯង ដែលគណនា និងដំណើរការស្ថានភាពចរាចរណ៍ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាព ដើម្បីអាចបំពេញតាមកម្រិតនៃការបើកបរដោយស្វ័យប្រវត្តិកម្រិត ៤។
MOGO BUS ត្រូវបានបំពាក់ដោយសមត្ថភាពចាប់វត្ថុដែលមានចម្ងាយ ២០០ ម៉ែត្រ វាក៏ភ្ជាប់មកជាមួយកាមេរ៉ាទិដ្ឋភាព ៣៦០ ដឺក្រេ ចម្ងាយឆ្ងាយបំផុត, ប្រព័ន្ធរុករកផ្កាយរណប GNSS កម្រិតខ្ពស់ និងប្រព័ន្ធ SLAM laser navigation ដោយធ្វើឲ្យវាអាចកំណត់ទីតាំងបានយ៉ាងឆាប់រហ័សក្នុងពេលវេលាជាក់ស្តែង។ ខណៈប្រព័ន្ធមុខងារ Mogo AutoPilot និង Mogo Auto Brain ភ្ជាប់មកជាមួយថាមពលដំណើរការ 1000 TOPS ៕