រថយន្ត Honda N-One ស៊េរីឆ្នាំ ២០២១ ដែលក្រុមហ៊ុនទើបបានបង្ហាញចេញកាលពីខែកញ្ញាកន្លងទៅនេះ បានដាក់លក់ជាផ្លូវការនៅប្រទេសជប៉ុនកាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ។
រថយន្ត N-One ស៊េរីថ្មីមានចែកចេញជាបួនប្រភេទ ដោយមានជា Original, Premium, Premium Tourer និង RS ជាមួយតម្លៃចន្លោះពីប្រមាណ ១៥ ៣៩០ដុល្លារ ដល់ប្រមាណ ១៩ ៤៦៥ដុល្លារ ដែលតម្លៃនេះមានគិតបញ្ចូលអត្រាពន្ធ ១០% ផងដែរ។
គ្រប់ប្រភេទទាំងអស់គឺមានដំណើរការដោយម៉ាស៊ីន DOHC ចំណុះ ៦៦០សេសេ ហើយមានជា Turbocharged សម្រាប់ប្រភេទ Premium និង RS។ ម៉ាស៊ីននេះគឺភ្ជាប់នឹងប្រអប់លេខ CVT ប៉ុន្តែចំពោះប្រភេទ RS គឺមានភ្ជាប់នឹងប្រអប់លេខដៃ៦វគ្គ។ គួរដឹងថាប្រភេទ Original, Premium និង Premium Tourer ក៏មានជម្រើសប្រព័ន្ធបើកបរវិលកង់ទាំងបួនមកជាមួយផងដែរ។
រថយន្ត N-Oneក៏មានមុខងារសុវត្ថិភាពមួយចំនួនផងដែរដូចជាមុខងារ Pedestrian Collision Mitigation, Collision Mitigation Braking, Road Departure Mitigation, Lane Keeping Assist, Hill-start Assist, Traffic-sign Recognition, Adaptive Cruise Control និង Automatic High Beams៕