កាលពីថ្ងៃទី ១១ ខែសីហា យោងតាម Yicai Global បានធ្វើការកត់ត្រានូវចំនួនរថយន្តជាង ៤០ ម៉ឺនគ្រឿង ឬជិត ១០% នៃចំនួនរថយន្តសរុបនៅទីនោះបានរងការខូចខាត បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រកាលពីខែកក្កដាកន្លងទៅ នៅទីក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន។
ខណ:ពេលគិតត្រឹមថ្ងៃទី ២៨ ខែកក្កដាក្រុមហ៊ុនធានារ៉ាប់រងនៅហឺណានបានទទួលពាក្យបណ្តឹងចំនួន ២២៦ ៤០០ សម្រាប់រថយន្តយន្តដែលបានខាតបង់ ដែលមានតម្លៃស្មើរប្រមាណជាង ៦,៤ ពាន់លានយ័ន (៩៨៧,៣ លានដុល្លារ) ស្មើនឹងប្រហែល ៦៥% នៃការទាមទារធានារ៉ាប់រងទ្រព្យសម្បត្តិទាំងអស់។
សម្រាប់រថយន្តដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការទឹក និងគ្របដណ្តប់ដោយភក់ត្រូវបានលក់បញ្ចុះតម្លៃចាប់ពី ៥០ ទៅ ៩០% ប៉ុន្តែគ្មាននរណាទិញឡើយ ដោយរង់ចាំការដំណើរការ ខណ:ពេលរថយន្តទាំងនោះជាម៉ូឌែលកំពុងពេញនិយម និងទំនើបៗផងដែរ។
គួររំលឹកដែរថា គ្រោះទឹកជំនន់ដ៏ធំនេះបានធ្វើអោយប៉ះពាល់ដល់ប្រជាជនចំនួន ១៣លាននាក់, ផ្ទះ ៩ ០០០ខ្នង និងបណ្តាលអោយខាតបង់ប្រាក់ជាង ៨,២បាន់លានដុល្លារផងដែរ៕