ឡានធម្មតា យកទៅបំពាក់អាវក្រោះការពារគ្រាប់ ត្រូវចាយលុយប៉ុន្មាន?

ការ​ចំណាយ​លើ​ការ​កែច្នៃ​រថយន្ត​ការពារ​គ្រាប់ ​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន ដូចជា កម្រិត​នៃ​ការ​ការពារ​គ្រាប់ , ប្រភេទ​រថយន្ត​ និង ក្រុមហ៊ុនកែច្នៃ រួមទាំង ទីតាំងការពារលើ​រថយន្ត​ (​គ្រប់​កន្លែង ឬ​ត្រឹម​កន្លែង​មួយ​ចំនួន)។

១) កញ្ចក់ ៖ វា​មាន​កម្រិតការពារចាប់ពី​ កម្រិតទី ២ ដល់ កម្រិត​ទី ៨

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២) ផ្នែក​ចំហៀង និង ធុង​សាំង

អ្នក​អាច​កែច្នៃ​វា​ឲ្យ​អាច​ការពារ​ផ្នែក​ចំហៀង​ទាំង​មូល ឬ​ត្រឹម​ផ្នែក​ខ្លះ រួម​ទាំង​ធុង​សាំង​ទៀតផង ហើយអ្នកក៏​ត្រូវ​សម្រេចចិត្ត​លើ​កម្រិត​នៃ​ការ​ការពារ​របស់​វាដែរ។

៣) សំបក​កង់

វា​មាន​ជម្រើស​ផ្សេងគ្នា ដើម្បី​ការពារ​ពី​គ្រាប់​កាំភ្លើង ឬបន្លា​លួស​ដែល​គេ​រាយ​នៅ​លើ​ផ្លូវ​។

៤) ម៉ាស៊ីន

ការ​ការពារ​ត្រង់​ម៉ាស៊ីន​រថយន្ត ពិត​ជា​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​បាន ទោះជាគេបាញ់តម្រង់មកម៉ាស៊ីនរថយន្តក៏ដោយ។

៥) បាត​ក្រោម

វាអាចការ​ពារ​អ្នកពី​គ្រាប់​បែក​បង្កប់ ឬ​គ្រាប់​បែក​ដៃ នៅ​ផ្នែក​ខាង​ក្រោម​នៃ​រថយន្ត​បាន។

ប្រសិន​បើ​អ្នក​ចង់​យក​រថយន្ត​កែច្នៃ​ឲ្យ​អាច​ការពារ​គ្រាប់​បាន ត្រូវ​ចំណាយ​លុយយ៉ាងតិច​ចាប់​ពី ៤០ ០០០ ដុល្លារ ​ដល់ ១០០ ០០០ ដុល្លារអាស្រ័យលើជម្រើសរបស់អ្នក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម