កាលពីដើមឡើង រថយន្តស្ព័រ Hatchback គឺបានចាប់ផ្ដើមឡើងជាមួយម៉ូដែល Volkswagen Golf GTI, Peugeot 205 GTI ឬ Vauxhall Astra GTE ជាដើម ដែលសុទ្ធសឹងជារថយន្តទម្ងន់ស្រាល និងមានកម្លាំងម៉ាស៊ីនមិនដល់ ១៥០សេះនោះទេ។ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរថយន្តបានងាកមកផលិតរថយន្តស្ព័រ Hatchback កាន់តែច្រើនឡើយ។ ទាំង ១០ម៉ូដែលខាងក្រោមនេះគឺជារថយន្ត Hatchback ដែលមានល្បឿនលឿនជាងគេ ៖
- Audi RS3 Sportback ឆ្នាំ ២០២០ ៖ ២៨០គ.ម/ម៉
- Honda Civic Type R ៖ ២៧២គ.ម/ម៉
- Ford Focus RS ឆ្នាំ ២០១៨ ៖ ២៦៥,៥គ.ម/ម៉
- Renault Megane RS Trophy-R ឆ្នាំ ២០២០ ៖ ២៦២,៣គ.ម/ម៉
- Mercedes-AMG A45 S ឆ្នាំ ២០២០ ៖ ២៥៧,៥គ.ម/ម៉
- Subaru WRX STI ឆ្នាំ ២០០៨ ៖ ២៥៤,២គ.ម/ម៉
- BMW M135i ឆ្នាំ ២០១៩ ៖ ២៥០គ.ម/ម៉
- Hyundai Veloster N ឆ្នាំ ២០២០ ៖ ២៥០គ.ម/ម៉
- Volkswagen Golf R ឆ្នាំ ២០១៩ ៖ ២៥០គ.ម/ម៉
- SEAT Leon Cupra R ST ឆ្នាំ ២០១៨ ៖ ២៥០គ.ម/ម៉