
[បរទេស] ការលក់រថយន្តប្រភេទ passenger car នៅក្នុងទីផ្សាប្រទេសចិនកាលពីខែមករា ឆ្នាំ ២០២៥ បានចំនួនសរុបដល់ទៅ ១,៨ លានគ្រឿង ដោយក្នុងនោះ យើងសង្កេតឃើញថា រថយន្តប្រភេទ sedan និង SUV មានការកើនឡើងចំនួនលក់គួរឲ្យគត់សម្គាល់ ។
ជាមួយគ្នានេះ រថយន្តប្រភេទ sedan និង SUV របស់ក្រុមហ៊ុនផលិតរថយន្ត Geely ឈរកំពូលតារាង ក្នុងនាមជាអ្នកលក់ដាច់ជាងគេ នៅក្នុងផ្នែករៀងៗខ្លួន ។
សម្រាប់រថយន្ត Geely Geome ប្រើថាមពលអគ្គិសនីសុទ្ធ ឈរកំពូលតារាងក្នុងផ្នែករថយន្ត sedan ដោយលក់បានចំនួនសរុប ២៨ ១៤៦ គ្រឿង ខណៈរថយន្ត Geely Xingyue L ឈរកំពូលតារាងក្នុងផ្នែករថយន្ត SUV ដោយលក់បានចំនួនសរុប ២៩ ៤៣៤ គ្រឿងកាលពីខែមុន ។
គួរឲ្យដឹងថា ជាមួយចំនួនលក់សរុប ១,៨ លានគ្រឿង កាលពីខែមករា គឺជាចំនួនថយចុះដល់ទៅ ១២,១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន និងការថយចុះ ៣១,៩% បើធៀបទៅនឹងតែធ្នូ ឆ្នាំ ២០២៤ ៕