ឡានប្រើ Hybrid របស់ Toyota នេះ ជិះ ១០០គីឡូម៉ែត្រស៊ីសាំងតិចជាង ៣លីត្រ ឯតម្លៃអត់ដល់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Aqua ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត hybrid ដែលមានតម្លៃលក់ចាប់ពី ១៧ ០១៦ ដុល្លារ ដល់ ១៨ ១០១ ដុល្លារនៅទីផ្សារប្រទេសជប៉ុន ។

Toyota Aqua ស៊េរីឆ្នាំ ២០២៤ ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform ដំណើរការដោយម៉ាស៊ីន Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៩១ សេះ និងកម្លាំងរមួល ១២០ ញ៉ូតុនម៉ែត្រ ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ២-៣លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ករថយន្តនេះ មានបំពាក់ប៉ាណាមុខទំហំធំរាងជាអក្សរ U-shaped ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ ក៏ដូចជាកាង Spoiler ជាប់ដំបូលលយចេញមកក្រៅ អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៥ អ៉ីញ និងកញ្ចប់សុវត្តិភាព TSS ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម