ឡានភីកអាប់ដំបូងរបស់ GAC នឹងប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៧

បន្ទាប់ពីប្រកាសបង្ហាញចេញនូវគំរូនៅក្នុងពិព័រណ៍រថយន្ត Shanghai Auto Show ឆ្នាំ២០២៥ នៅក្នុងប្រទេសចិន, ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការប្រកាសជាផ្លូវការថា រថយន្តភីកអាប់ដំបូងរបស់ពួកគេគឺ GAC PICKUP 01 នឹងធ្វើការប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ សម្រាប់ទីផ្សារចិន និងទីផ្សារសកល។

គួរឲដឹងថា GAC PICKUP 01 ជាភីកអាប់ដំបូងរបស់ក្រុមហ៊ុន GAC ដែលតួខ្លួនធ្វើអំពីដែក ហើយត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង GAIA platform ដែលជាប្រភេទ body-on-frame បញ្ចូលជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ Ai driver assists, ប្រព័ន្ធជើងក្រោម (suspension) ដែលអាចលៃតម្រូវទៅតាមស្ថានភាពបើកបរនៅក្នុងទីក្រុង ឬលើផ្លូវពិបាកៗ (off-road) និងប្រព័ន្ធ multi-mode 4×4 systems ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ គឺមានភាពហាប់ណែន និងអំណាច ដែលស្រដៀងទៅនឹងរថយន្ត Tesla Cybertruck និង GMC Hummer ច្របាច់បញ្ចូលគ្នា ជាពិសេសបានបំពាក់នូវថាសកង់ទំហំធំ ក៏ដូចជាកាងផ្នែកខាងមុខជាមួយទំពក់អូសសណ្តោង ចង្កៀងមុខ-ក្រោយ LED រាងស្លីម និងកញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែប minimalistic ដោយរួមបញ្ចូលនូវបច្ចេកវិទ្យា​កម្រិតខ្ពស់បែបអនាគត (futuristic) ដែលផ្តល់នៅភាពទំនើបខុសប្លែកពីគេ។ ខណៈព័ត៌មានលម្អិតផ្សេងទៀត ខាងក្រុមហ៊ុនមិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម