ឡានភីកអាប់អគ្គិសនីគូប្រជែង Cybertruck ពន្យារពេលលក់ទៀតហើយ

ក្រោយពីបានពន្យារពេលចេញលក់រយៈពេល១ខែពីកាលបរិច្ឆេទដែលបានកំណត់ពីដំបូង នាពេលនេះរថយន្តភីកអាប់អគ្គិសនី Rivian R1T បានពន្យារពេលចេញលក់ជាថ្មីម្ដងទៀត ដោយបានលើកពេលទៅកាន់តែកញ្ញាវិញ។

ការពន្យារពេលនេះគឺកើតមានឡើងដោយសារជំងឺឆ្លងកូវីដ១៩ផង និងដោយសារវិបត្តិខ្វះខាតឈីបផង ដែលក្រុមហ៊ុនរថយន្តដទៃទៀតក៏កំពុងតែប្រឈមនឹងបញ្ហានេះដូចគ្នា។ ការពន្យារពេលនេះក៏នឹងប៉ះពាល់ដល់ការបញ្ចេញលក់រថយន្ត R1S ដែលជារថយន្ត SUV អគ្គិសនីផងដែរ ដែលការចេញលក់នឹងចាប់ផ្ដើមនៅអំឡុងរដូវស្លឹកឈើជ្រុះ (ចុងខែកញ្ញា ទៅចុងខែធ្នូ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកថាក្រុមហ៊ុន Rivian ដើមឡើយគឺចង់បញ្ចេញលក់រថយន្ត R1T នៅក្នុងខែមិថុនាឆ្នាំ២០២១នេះ ប៉ុន្តែបានពន្យារពេលមកខែកក្កដាវិញដោយសារការពន្យារពេលនៃរថយន្តដឹកជញ្ជូន និងដោយសារវិបត្តិខ្វះឈីប ហើយទីបំផុតកាលបរិច្ឆេទខែកក្កដានេះក៏ត្រូវលើកទៅដល់ខែកញ្ញាជំនួសវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម