ឡានមួយទឹកលក់ដាច់លឿនជាងគេទាំង៣ម៉ូដែលនៅអាមេរិក សុទ្ធតែជាឡានអគ្គិសនី

ផ្អែកតាមការសិក្សារបស់ iSeeCars.com បានបង្ហាញថារថយន្ត Tesla Model 3 ដែលប្រើប្រាស់រួច ជាធម្មតាប្រើពេលជាមធ្យម ១៥,៧ថ្ងៃអាចលក់ចេញបានមួយគ្រឿង ត្បិតថាមានតម្លៃជាមធ្យម ៤៦ ៩៨២ដុល្លារក្ដី។

តែជាង២សប្ដាហ៍អាចលក់ចេញមួយគ្រឿង បានធ្វើឲ្យ Tesla Model 3 ក្លាយជារថយន្តមួយទឹកដែលលក់ចេញបានលឿនជាងគេនៅសហរដ្ឋអាមេរិក ប្រចាំខែកក្កដា ឆ្នាំ២០២១។ ចំណែករថយន្តស្ថិតនៅចំណាត់ថ្នាក់លេខពីរដែលប្រើពេល ២០,៨ថ្ងៃ ក៏ជារថយន្តអគ្គិសនីដែរគឺម៉ូដែល Chevrolet Bolt EV ដែលមានតម្លៃលក់ជាមធ្យម ២២ ០០៥ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាត់ថ្នាក់ទីបីនៅតែជារថយន្តអគ្គិសនីដដែល គឺរថយន្តម៉ូដែល Tesla Model S ដែលប្រើប្រាស់ពេលជាមធ្យម ២១,៣ថ្ងៃ អាចលក់ចេញបានមួយគ្រឿង ជាមួយតម្លៃលក់ជាមធ្យម ៦៤ ២០៥គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម