រយៈពេលមិនយូរប៉ុន្មានឡើយ ក្រោយពេលដែលរូបថតនៃរថយន្ត Nissan 400Z (production-spec) បានលេចធ្លាយលើបណ្តាញអនឡាញ ស្រាប់តែព័ត៌មានលម្អិតថ្មីមួយចំនួន ក៏បានលេចឡើងមកផងដែរ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្ត Nissan នឹងមិនប្រើឈ្មោះ 400Z នេះឡើយ ដោយគ្រាន់តែប្រើឈ្មោះ “Z” ទទេប៉ុណ្ណោះ ពោលគឺ Nissan Z សម្រាប់ទីផ្សារអន្តរជាតិ និង Nissan Fairlady Z សម្រាប់ប្រទេសជប៉ុន។
គេបានដឹងរួចមកហើយថា រថយន្តស្ព័រថ្មីនេះនឹងប្រើម៉ាស៊ីណ twin-turbocharged ចំណុះ ៣,០លីត្រ ទំហំ ៤ស៊ីឡាំង ដែលមានកម្លាំង ៤០០សេះ ធ្វើឲ្យវាខ្លាំងជាងរថយន្ត Toyota Supra 3.0 ឆ្នាំ២០២១។
មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបង្ហាញថា Nissan Z អាចមានតម្លៃចាប់ពី ៣៤ ៩៩៥ដុល្លារ សម្រាប់ប្រភេទ Base Model ធ្វើឲ្យវាថោកជាង Toyota Supra 3.0 ដល់ទៅ ១៦ ៩៥០ដុល្លារឯណោះ។
ក្នុងនោះដែរ ប្រភពក៏បានបញ្ជាក់ថា Nissan ទំនងជាផ្តល់ជម្រើសច្រើនម៉ូដែលលើ Z ថ្មីនេះ ដោយមានដូចជា Z Type S, Z Type T និង Z Type ST ផងដែឬ៕