ឡានស្ព័រ Nissan Z ថ្មី អាចនឹងមានរូបរាងបែបនេះ

យោងតាមគេហទំព័រ Autocar អះអាងថា ក្រុមហ៊ុន Nissan មានគម្រោងបញ្ចេញរថយន្តស្ព័រត្រកូល Z ជំនាន់ថ្មីរបស់ខ្លួន នៅឆ្នាំក្រោយ ដោយហៅឈ្មោះវាថា 400Z ហើយប្រើឡូហ្គូ Z ដែលទទួលបានការឌីហ្សាញថ្មី។

ជាមួយគ្នានេះ គេជឿជាក់ថា 400Z អាចនឹងមានការឌីហ្សាញផ្នែកខាងមុខកាត់តាម ម៉ូដែល 240Z ខណៈផ្នែកខាងក្រោយកាត់តាមម៉ូដែល 300ZX។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងរបស់វាអាចនឹងត្រូវរៀបចំឡើងវិញថ្មី ដើម្បីឲ្យកាន់តែទាន់សម័យ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីៗនេះ គេបានបង្ហោះរូបភាព Render ជាច្រើនសន្លឹក បង្ហាញឲ្យឃើញពីរូបរាងរបស់ Nissan 400Z ដែលមើលទៅពិតជាទាក់ទាញ និងស្រស់ស្អាតខ្លាំងមែនទែន។

យ៉ាងណាក៏ដោយ គេសង្ស័យថា Nissan អាចនឹងបំពាក់ម៉ាស៊ីនថ្មីលើ 400Z គឺចំណុះ ៣,០លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងដល់ ៤០០សេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៥វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម