ឡានស្ព័រអាមេរិក Chevrolet Corvette នឹងមានប្រភេទចង្កូតស្តាំលើកដំបូង សម្រាប់លក់នៅជប៉ុន

រថយន្តស្ព័រអាមេរិកដ៏ល្បី Chevrolet Corvette នឹងត្រូវផលិតជាប្រភេទចង្កូតស្តាំដែរ ជាលើកដំបូងក្នុងរយៈពេលជិត ៧០ឆ្នាំ ដើម្បីលក់នៅក្នុងប្រទេសជប៉ុន។

យោងតាម Yahoo! Japan បានឲ្យដឹងថា Chevrolet ទទួលបានការបញ្ជាទិញជាង ៣០០នាក់ សម្រាប់រថយន្ត Corvette ថ្មីនេះ ក្នុងរយៈពេលត្រឹមតែ ៦០ម៉ោងប៉ុណ្ណោះ ក្រោយពីបើកឲ្យបញ្ជាទិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Chevrolet Corvette នៅក្នុងប្រទេសជប៉ុន មានតម្លៃជាប់ពីជាង ១០លានយ៉េន ឬប្រហែល ៩១ ០០០ដុល្លារ សម្រាប់ប្រភេទ Base Model, ១១លានយ៉េន ឬ ១០០ ០០០ដុល្លារ សម្រាប់ប្រភេទ 2LT និង ១៤លានយ៉េន ឬ ១២៧ ០០០ដុល្លារ សម្រាប់ប្រភេទ 3LT ខណៈរថយន្តនេះដាក់លក់នៅអាមេរិកតម្លៃចាប់ពីត្រឹម ៥៩ ៩៩៥ដុល្លារប៉ុណ្ណោះ។

រថយន្តស្ព័រអាមេរិកខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៩៥សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ dual-clutch អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម