ឡានអគ្គិសនី Dongfeng Seres SF5 សាកថ្មម្តងជិះបាន ១,០០០ គីឡូម៉ែត្រ បង្ហញខ្លួននៅពិព័រណ៍ Indonesia Moto show 2022

[ទីផ្សារបរតេស] ក្រុមហ៊ុន​រថយន្ត DFSK Motors Indonesia បានធ្វើការ​ដាក់បង្ហាញ​នៅ​រថយន្ត​អគ្គិសនី​ Seres SF5 នៅឯពិព័រណ៍រថយន្ត Indonesia Motor Show 2022។ ក្នុងនោះ DFSK Motors Indonesia បានបង្ហាញរថយន្ត Dongfeng Seres SF5 ជាលើកទីពីរបន្ទាប់ពីការចេញជាផ្លូវការលើកដំបូងនៅក្នុងកម្មវិធី Gaikindo Indonesia International Auto Show  កាលពីឆ្នាំមុន។

សម្រាប់រថយន្តអគ្គិសនី Seres SF5 ត្រូវបានបង្ហាញជាលើកដំបូងកាលពីខែមេសាឆ្នាំមុន និងមានម៉ូទ័រអគ្គិសនីចំនួនពីរ៖ ម៉ូទ័រអគ្កីសនីនៅខាងមុខដែលមានកម្លាំង ៣៤២ សេះ ខណៈដែលផ្នែកខាងក្រោយប្រើប្រាស់ប្រព័ន្ធដ្រាយអគ្គិសនី Huawei DriveOne all-in-one ដែលមានកូដ HW150 មានកម្លាំង ២០១ ការរួមបញ្ចូលគ្នានេះអាចបង្កៀនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមតែ ៤,៧ វិនាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ម៉ូទ័រអគ្គិសនីទាំងពីរត្រូវបានភ្ជាប់ជាមួយអាគុយមលីចូមអ៊ីយ៉ុងទំហំ ៣៥ គីឡូវ៉ាត់ម៉ោង ជាមួយនឹងជំនួយការសាកថ្មលឿន AC ដើម្បីសម្រេចបាននូវការសាក ០ ដល់ ៨០% ក្នុងរយៈពេលប្រហែលមួយម៉ោង។

ជាមួយគ្នានេះ រថយន្ត Seres SF5 កំពុង​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ជាប្រភេទ extender variant ដែល​អាចបើកបរបានចម្ងាយដល់  ១ ០០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។ ទន្ទឹមនឹងនេះ រថយន្តនេះមានម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ទំហំ​​ ៤ស៊ីឡាំង ដែលដើរតួជាម៉ាស៊ីនភ្លើងដើម្បីបញ្ចូលថ្មឡើងវិញនៅពេលដែលថាមពលថ្មមានត្រឹមតែប្រហែល ២០% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម