ឡានអគ្គិសនី GAC AION Y Plus EV សាកថ្មម្តងជិះបាន ៦១០ គីឡូម៉ែត្រ តម្លៃខ្ទង់ ២មុឺនដុល្លារ ក្នុងប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី AION Y Plus EV ស៊េរីថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ១៩ ៣៩៦ ដុល្លារ ដល់​ ២៤ ៩៦៨ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះមាន​ប្រវែងតួខ្លួនសរុប ៤ ៥៣៥ ម.ម ទទឹង ១ ៨៧០​ ម.ម កំពស់ ១៦៥០​ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ បើនិយាយពីការរចនាវិញ វាមានភាពលេចធ្លោជាមួយនឹងអំពូល LED ឲ្យឈ្មោះថា “Angel Wings Big Eyes” អបសងខាងនៃប៉ាណាមុខបិទជិត, ចង្កៀងខាងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង​, កាងក្រោយទំហំធំ និងថាសកង់ស្ព័រត្រូវបានរចនាយ៉ាងពិសេស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅខាងក្នុងបន្ទប់ប្រើប្រាស់ការរចនា V PLUS បន្ថែមពណ៌ថ្មីទៅ “Zero Focus Green” រួមទាំងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំ ១៤,៦ អ៊ីញ និងកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ ការធ្វើឲ្យប្រសើរឡើងនៅអេក្រង់ dual-screen dual-core, ប្រើប្រាស់បន្ទះឈីបចំនួន ២ សម្រាប់ ADiGO SPACE និងប្រព័ន្ធ ADiGO PILOT, ដំបូលបើកបែប Panoramic និងមុខងារ OTA update។

រថយន្តនេះ បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៣,៩៨ គីឡូវ៉ាត់ម៉ោង និង ៧៦,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៥១០​ គីឡូម៉ែត្រ ដល់ ៦១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម