[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Genesis ប្រចាំនៅប្រទេសអូស្រ្តាលីបានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនី Genesis GV70 ជាម៉ូដែលកំពូលប្រភេទ SUV ជាមួយនឹងតម្លៃលក់ចាប់ពី ៨០ ២៤១ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន។
គ្រប់ម៉ូដែលដែលលក់នៅប្រទេសអូស្ត្រាលីនឹងមកជាមួយកញ្ចប់ Luxury Package ជាស្តង់ដាររួមមាន ថាសកង់ស្ព័រទំហំ ២០ អ៊ីញ, ភ្លើងលម្អក្នុងរថយន្ត, កៅអីស្រោបដោយស្បែក Nappa, កៅអីខាងមុខដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនិ ១៨ ទិសដៅ, មុខងារម៉ាស្សាក, ឧបករណ៍ស្កេនស្នាមម្រាមដៃ, កុងទ័រព័ត៌មានឌីជិថលទំហំ ១២,៣ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ និងជំនួយការចូលចតរថយន្តតាមរយៈ Smart Key។
ក្នុងចំណោមលក្ខណៈស្តង់ដារសំខាន់ៗផ្សេងទៀតរបស់រថយន្ត Genesis GV70 គឺឧកបរណ៍បំពងសំឡេងចំនួន១៤ ចំនុច 1050 watt Lexicon by Harman audio system, ប្រព័ន្ធកាត់បន្ថយសំលេងរំខាន (Active Noise Control), ប្រព័ន្ធសំឡេង e-Active Sound Design, អេក្រង់កំសាន្ត HD touchscreen ទំហំ ១៤,៥ អ៊ីញ និងមុខងារសុវត្ថិភាពជាច្រើន រួមមាន ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកគន្លងផ្លូវ, ប្រព័ន្ធកំណត់ល្បឿនជាមួយមុខងារ Stop/Go, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ពេលមានឧបសគ្គ និងមុខងារជាច្រើនទៀតផងដែរ។
ដូចនៅប្រទេសផ្សេងទៀត រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤៨២ សេះ និងកម្លាំងរមយល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៧,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Genesis Motors Australia លោក Connal Yan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីរំភើបរីករាយក្នុងការដាក់បង្ហាញរថយន្តអគ្គិសនី GV70 នៅក្នុងប្រទេសអូស្ត្រាលី និងនាំយកចំនួនសរុបរបស់យើងទៅកាន់ម៉ូដែលអគ្គិសនីថ្មីចំនួន ៣ នៅឆ្នាំនេះ” ៕