ឡានអគ្គិសនី Hyundai Ioniq 5 នឹងមានប្រភេទសាកម្តង ជិះបាន ៤៩០គ.ម

ក្រុមហ៊ុន Hyundai ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមខ្លួនដើម្បីបញ្ចេញរថយន្តអគ្គិសនី Ioniq 5 ដែលប្រើប្រាស់កញ្ចប់អាគុយអគ្គិសនីទំហំធំ នៅលើទីផ្សារ។

យោងតាមប្រភពព័ត៌មានមួយពីប្រទេសកូរ៉េ បានអះអាងថា រថយន្ត Ioniq 5 នឹងមានប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីធំ ទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរចន្លោះពី ៤៨០ ទៅ ៤៩០ គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងនេះត្រូវបានក្រុមហ៊ុន Hyundai ទទួលស្គាល់ និងបញ្ជាក់ថា វាមានសម្រាប់ទីផ្សារសហរដ្ឋអាមេរិកពិតមែន ខណៈដែល Ioniq 5 សម្រាប់ទីផ្សារដទៃទៀត កំពុងផ្តល់ជម្រើសអាគុយទំហំ ៥៨គីឡូវ៉ាត់ម៉ោង និង ៧២,៦គីឡូវ៉ាត់ម៉ោង។

យ៉ាងណាមិញ រថយន្ត Hyundai Ioniq 5 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ នៅលើប៉ុងក្រោយ ដែលបង្កើតកម្លាំងបានសរុប ២២៥សេះ ខណៈប្រភេទប្រើម៉ូទ័រអគ្គិសនីពីរ និងប៉ុងពីរ មានកម្លាំង ៣២០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម