ឡានអគ្គិសនី Mercedes-Benz EQC នឹងអស់ជីវិតនៅឆ្នាំ២០២៣

[ទីផ្សារបរទេស] ការផលិតរថយន្ត Mercedes-Benz EQC ប្រហែល​ជា​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៣ ខាងមុខនេះ។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់ CarBuzz។

ប្រភពខាងលើ​បាន​រាយការណ៍ថា​ឈ្មួញ​លក់​រថយន្ត​ត្រូវ​បាន​ណែនាំ​អំពី​រថយន្ត EQC នឹងត្រូវផលិតលើក​ចុង​ក្រោយ​នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៣ ប្រមាណ​ជា​ប្រាំ​ឆ្នាំ​ក្រោយពីរថយន្តនេះ​បាន​ចេញ​លក់​លើ​ទីផ្សារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​បញ្ឈប់ការផលិតរថយន្តនេះ អាចដោយសារតែចំនួនលក់​មិន​ទទួលបាន​លទ្ធផល​ដែលល្អ​ខ្លាំង ដោយ​ឆ្នាំ​ដែល​លក់​ដាច់​បំផុតនៅ​អាល្លឺម៉ង់​របស់​រថយន្តនេះគឺកាលពីឆ្នាំ២០២១ ដែលលក់បានត្រឹម ៣ ៨២៥គ្រឿងប៉ុណ្ណោះ ខណៈដែលនៅឆមាសទីមួយនៃឆ្នាំ​២០២២​នេះអាច​លក់​ចេញបាន ១ ១៤៧គ្រឿង។ ​

រថយន្ត EQC បានប្រកាសចេញកាលពី​ឆ្នាំ​២០១៩ និង​បាន​​ក្លាយជារថយន្ត EQ ដំបូងគេរបស់ Mercedes-Benz ហើយក៏​ជា​រថយន្ត​អគ្គិសនី​ក្នុងសម័យ​ទំនើប​ដំបូងរបស់​ក្រុមហ៊ុន ដោយ​មិន​រាប់​បញ្ចូល​រថយន្ត SLS Electric Drive និងរថយន្ត B-Class Electric Drive៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម