ឡានអគ្គិសនី MG ZS ២០២២ ទទួលបានជម្រើសម៉ូដែលថ្មី សាកថ្មម្តងជិះបានរហូតដល់ ៤៣៩គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការបង្ហាញពីតម្លៃលក់រថយន្តអគ្គិសនី MG ZS ស៊េរីឆ្នាំ២០២២ ប្រភេទ SUV មុខមាត់ថ្មី ដែលមានតម្លៃចាប់ពី ៣៧ ២៩៤ ដុល្លារ ដល់ ៤៦ ១១០ ដុល្លារ។ ក្នុងនោះ អតិថិជនអាចជ្រើសរើសពីអាគុយស្តង់ដារ ៥១,១ គីឡូវ៉ាត់ម៉ោង ដែលបើកបរបានចម្ងាយប្រហែល ៣១៨ គីឡូម៉ែត្រ ក្នុងការសាកថ្មម្តងស្តង់ដារពី WLTP និងអាគុយ ៧២,៦ គីឡូវ៉ាត់ម៉ោង ប្រភេទ Long Range ដែលបង្កើនចម្ងាយបើកបរដល់ ៤៣៩ គីឡូម៉ែត្រ បើប្រៀបធៀបទៅនឹងរថយន្តអគ្គិសនី MG ZS មុនដែលមានចម្ងាយបើកបរជាមធ្យមប្រហែល ២៦២ គីឡូម៉ែត្រ ក្រោមស្តង់ដារសាកល្បងដូចគ្នា។

ចំពោះប្រភេទអាគុយទំហំធម្មតា ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនី ដែលផលិតកម្លាំងបាន ១៧៦ សេះ និងកម្លាំងរមួល ២៨០​ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៨,០ វិនាទី ខណៈដែលប្រភេទ Long Range មកជាមួយនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំងតិចជាង ១៥៦ សេះ និងកម្លាំងរមួលដូចគ្នា។ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង រយៈពេល ៨,២ វិនាទី ដែលត្រូវបានគេគិតថាជាហេតុផលដែលម៉ូដែល Long Range ប្រើម៉ូទ័រដែលមានថាមពលតិចដើម្បីបង្កើនចម្ងាយបើកបរ និងមានល្បឿនអតិបរមា ១៧៤ គីឡូម៉ែត្រ/ម៉ោង ដូចគ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តអគ្គិសនី MG ZS បំពាក់ជាមួយចង្កៀងមុខ LED ភ្ជាប់ដោយមុខងារបើក/បិទដោយស្វ័យប្រវតិ្ត, អំពូលភ្លើងបំភ្លឺពេលថ្ងៃ ប្រភេទ LED,  ផ្លិតទឹកអូតូ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ បន្ថែមពីនេះក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Adaptive Cruise Control, Regenerative Braking Modes, ដំបូលបើក Panoramic Sky Roof, អេក្រង់កំសាន្ត ទំហំ ១០,១អ៊ីញ, ប្រើប្រាស់ដោយប្រព័ន្ធកម្សាន្តថ្មីឈ្មោះ iSMART ដែលមានមុខងារថ្មីៗជាច្រើន និងកាមេរ៉ា ៣៦០ ដឺក្រេផងដែរ។

លើសពីនេះ ប្រព័ន្ធជំនួយការបើកបរ MG Pilot ត្រូវបានដំឡើង ដែលរួមមាន consists of automatic emergency braking assistance, ប្រព័ន្ធជួយរក្សារថយន្តក្នុងគន្លង, ប្រព័ន្ធជំនួយអ្នកបើកបរ នៅក្នុងការកកស្ទះចរាចរណ៍, intelligent speed limit system, blind-sigh warning, lane change assistance និង reverse warning system៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម