ឡានអគ្គិសនី Olympian Model 01 ស៊េរី​ថ្មី​ រចនាប័ទ្ម​​បែប​បុរាណ ជាមួយ​តម្លៃ​លក់ចាប់ផ្តើម ១០មុឺនដុល្លារ ​

[ទីផ្សារបរទេស] ក្រុមហ៊ុន Olympian Motors ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក បានធ្វើការដាក់បញ្ចេញនៅ​រថយន្ត​អគ្គិសនី​ Olympian Model 01 ស៊េរី​ថ្មី​ រចនាប័ទ្ម​​បែប​បុរាណ ជាមួយ​តម្លៃ​លក់ចាប់ផ្តើម ១០០ ០០០ ដុល្លារ។

រថយន្ត Olympian Model 01 មានប្រវែងតួខ្លួនសរុប ៤ ៩៦០ ម.ម ទទឹង ១ ៨៨៩ ម.ម កំពស់ ១ ៦៣៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥៨ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាមានលក្ខណៈពិសេសៗ រួមមានទាំងឈើ ដែកថែប សាច់ក្រណាត់ និងសូត្រ។ បន្ដែមពីនេះ មានការគាំទ្រសម្រាប់ការតភ្ជាប់ទូរស័ព្ទ ថេប្លេត និងកុំព្យូទ័រយួរដៃ ទោះបីជាមិនមានអេក្រង់កំសាន្ត touchscreen នៅខាងក្នុងក៏ដោយ។

Olympian មានការរចនាយ៉ាងរឹងមាំ ដោយបានតុបតែងជាមួយកាបោនហ្វាយបឺ និងទីតានីញ៉ូម ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ បំពាក់ជាមួយពោងសុវត្ថិភាពចំនួន ៩ចំនុច ដំបូល និង​​កញ្ចក់​ត្រូវ​បាន​បំពាក់ដោយប្រភេទ laminate ដែលផ្តល់នូវភាពធន់ខ្លាំង។

បើនិយាយអំពីផ្នែកម៉ាស៊ីន រថយន្ត Olympian Model 01 មានកម្លាំង ៣១០ សេះ និងកម្លាំងរមួល ៤១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយទំហំ ៨២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ ​គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប្រភេទបើកបរប៉ុង២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម