[បរតេស] កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Rivian លោក RJ Scaringe បានប្រកាសថា ក្រុមហ៊ុននឹងផ្តល់ជូននៅរថយន្ត R1S ប្រភេទ SUV ៧ កៅអីជាមួយនឹងកញ្ចប់អាគុយទំហំធំ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចបើកបរបានចម្ងាយ ៦២៨ គីឡូម៉ែត្រសម្រាប់ការសាកថ្មពេញម្តង។
សម្រាប់ម៉ូទ័រអគ្គិសនីរបស់ R1S បច្ចុប្បន្នដែលផ្គួបជាមួយនឹងកញ្ចប់អាគុយទំហំធំ ដែលអាចបើកបរបានចម្ងាយរហូតដល់ ៥១៧ គីឡូម៉ែត្រ។ ម៉ូដែលនេះក៏ត្រូវបានគេគ្រោងនឹងធ្វើដំណើរឆ្ងាយជាង ៤១៨ គីឡូម៉ែត្រ ដែលបានព្យាករសម្រាប់ R1S ជាមួយនឹងប្រព័ន្ធបើកបរប៉ុង ២ all-wheel drive system និងកញ្ចប់អាគុយស្តង់ដារ។
បើនិយាយពីការបើកបរវិញ ក្រុមហ៊ុន Rivian បាននិយាយថា SUV នឹងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៣,៥ វិនាទីប៉ុណ្ណោះ នឹងផ្តល់ជូននូវប្រព័ន្ធបើកបរប៉ុង ២ all-wheel drive system នៃម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងរួមបញ្ចូលគ្នាបាន ៦០០ សេះ ជាមួយល្បឿនស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៥ វិនាទី និងជម្រើសប្រព័ន្ធ Dual+ system ដែលអាចផលិតកម្លាំងបាន ៧០០ សេះ ។
សម្រាប់ព័ត៌មានបន្ថែមនឹងបង្ហាញនៅពេលរថយន្តបង្ហាញខ្លួនជាផ្លូវការ ប៉ុន្តែ Rivian បាននិយាយថាពួកគេនឹងផ្តល់ដល់អ្នកបានបញ្ជាទិញជាមុនដែលមានស្រាប់នៅឱកាសដើម្បីបញ្ជាទិញម៉ូដែលថ្មីជំនួសវិញផងដែរ។