ឡានអគ្គិសនី Rivian ប្រភេទបើកបរបានឆ្ងាយ ពន្យារពេលការផលិតដល់ឆ្នាំ២០២៣

ក្រុមហ៊ុន Rivian បានសម្រេចពន្យារពេលការផលិតរថយន្ត R1T និង R1S ដែលបំពាក់អាគុយទំហំធំ (Max) រហូតដល់ឆ្នាំ២០២៣។ នេះបើផ្អែកតាមលិខិតដែលក្រុមហ៊ុនបានផ្ញើជូនអតិថិជន។

សម្រាប់ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុននឹងផ្ដោតលើការផលិតរថយន្តដែលប្រើប្រាស់អាគុយកម្រិត “Large” ដោយសារតែចំនួនកុម្ម៉ង់ទិញសម្រាប់រថយន្តនេះគឺមានច្រើនជាងអាគុយកម្រិត “Max”។ ផ្អែកតាមលិខិតបានឲ្យដឹងថាអាគុយកម្រិត “Max” ដែលរំពឹងថាបើកបរបានចម្ងាយ ៦៤៤គីឡូម៉ែត្រ មានចំណែកត្រឹម ១ភាគ៥ ប៉ុណ្ណោះ នៃការកុម្ម៉ង់សរុបដែលក្រុមហ៊ុនទទួលបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះដែរក្រុមហ៊ុន Rivian នឹងបន្ថែមមុខងារថ្មីទៅលើវិបសាយរបស់ខ្លួនដែលនឹងអាចឲ្យអតិថិជនដែលកុម្ម៉ង់ទិញរថយន្តថ្មីនូវកាលបរិច្ឆេទប៉ាន់ស្មានពីពេលវេលាដែលពួកគេអាចទទួលបានរថយន្តថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម