[បរទេស] ក្រុមហ៊ុនផលិតរថយន្ត SsangYong Motor បានធ្វើការដាក់បញ្ចេញនៅរូបភាពដំបូងនៃរថយន្ត SsangYong Torres EVX ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៣០ ខែមីនា នៅឯកម្មវិធី Seoul Mobility Show ឆ្នាំ ២០២៣ រួមជាមួយគំរូរថយន្ត និងផលិតកម្មមួយចំនួនធំ ។
រថយន្ត SUV ពីមុនត្រូវបានគេស្គាល់ថាជាគម្រោង U100 ដែលឈ្មោះផលិតកម្ម Torres EVX គឺជាការរួមបញ្ចូលគ្នានៃអក្សរ EV (ដំណាងរថយន្តអគ្គិសនី) និងអក្សរ X (eXtreme) ។ ម៉ូដែលនេះមើលទៅខុសប្លែកពីរថយន្តប្រើថាមពលចំហេះក្នុង ដោយផ្នែកមុខដែលបានរចនាឡើងវិញ ដែលប្រើភាសារចនា “Powered by Toughness” មានរបារអំពូលបំភ្លឺពេលថ្ងៃ LED ជំនួសប៉ាណាមុខបិទជិតរចនាប័ទ្មរបស់ Jeep ជាមួយនឹងភ្លើងបំភ្លឺចំនួន ៦, កាងក៏មានលក្ខណៈពិសេសសម្រាប់ EVX អបសងខាងជាមួយនឹងចង្កៀងមុខ កាងការពារបាតក្រោម ថាសកងស្ព័រថ្មី និងផ្នែកខាងក្រោយក្រុមហ៊ុននៅមិនទាន់បានបង្ហាញទេ ។
ផ្នែកខាងក្នុងក៏ត្រូវបានកែលម្អជាមួយការបញ្ចូលរចនាប័ទ្មឈើនៅលើផ្ទាំងគ្រប់គ្រង និងអេក្រង់ភ្លោះថ្មីជាដើម ។ ក្នុងនោះ ក្រុមហ៊ុននិយាយថា ផ្ទៃតាឡូថ្មីនឹងធ្វើអោយប្រសើរឡើងនៅភាពទិដ្ឋភាបទាំងមូល” និងពណ៌នាអំពី UX ថ្មីថា ergonomic ជាងមុន។
យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបង្ហាញពីលក្ខណៈជាក់លាក់របស់ Torres EVX នោះទេ ប៉ុន្តែរំពឹងថារថយន្ត SUV អាចនឹងត្រូវបានបំពាក់ជាមួយនឹងម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខចំនុន ១ ដែលផលិតកម្លាមបាន ១៩០ សេះ ផ្គួបជាមួយអាគុយទំហំ ៦១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕