[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Solterra ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងពិរពណ៌រថយន្ត Singapore Motor Show ក្នុងប្រទេសសិង្ហបុរី។
Subaru Solterra គឺជាផលិតផលអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុន Subaru ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Toyota ។ រថយន្តនេះប្រើប្រាស់ e-Subaru Global Platform ដែលបង្កើតឡើងជាពិសេសសម្រាប់ Solterra។ ប្រភេទតួដូចគ្នាដែល Toyota ហៅថា e-TNGA ជាមួយនឹងប្រព័ន្ធបើកបរប៉ុង ២ វិលកង់ទាំងអស់របស់ក្រុមហ៊ុន Subaru ក៏ដូចជាបច្ចេកវិទ្យាអគ្គិសនីរបស់ Toyota ផងដែរ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅមានបំពាក់ជាមួយប៉ាណាមុខឲ្យឈ្មោះថា subaru-specific grille អបដោយចង្កៀងមុខប្រភេទ LED ថាសកង់អាលុយមីញូម 5-spokes alloy wheels និងចង្កៀងក្រោយ LED រាងអក្សរ C បែប unique ជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ រចនាឡើងយ៉ាងប្រណិត មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ កញ្ចក់មើលក្រោយអូតូ កៅអីពូកស្បែក និងដំបូលកញ្ចក់បែប panoramic sunroof ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១៥ សេះ និងកម្លាំងរមួល ៣៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១៤ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប៉ុង២ ជាមួយមុខងារបើកបរ X-Mode ។ ទន្ទឹមនឹងនេះដែរនៅក្នុងទីផ្សារសហរដ្ឋអាមេរិក Solterra មានតម្លៃ ៤៥ ០០០ ដុល្លារ ៕