ឡានអគ្គិសនី Tesla Model S និង Model X នឹងទទួលបានការអាប់ឌែតថ្មីនៅចុងឆ្នាំនេះ

កាលពីថ្មីៗនេះ បើយោងតាមលោក Lars Moravy អនុប្រធានផ្នែកវិស្វកម្មរបស់ក្រុមហ៊ុន Tesla បានបញ្ជាក់ថា រថយន្តអគ្គិសនីសុទ្ធ Tesla Model S និង Model X នឹងទទួលបានការអាប់ឌែតថ្មីក្នុងចុងឆ្នាំនេះ។

ចំពោះការអាប់ឌែតថ្មីនេះ នឹងរួមបញ្ចូលនូវលក្ខណៈពិសេសមួយចំនួនដែលមាននៅលើ Model 3 និង Model Y ដូចជាប្រព័ន្ធភ្លើងថ្មី និងប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័តប្រវត្តិ។ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់មានការបញ្ជាក់ច្បាស់ការថាតើ Tesla នឹងធ្វើការអាប់ឌែតទៅលើរចនាប័ទ្មរបស់រថយន្តទាំង ២ ម៉ូឌែលនេះនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុន Tesla បានផលិតរថយន្ត Tesla Model S និង Model X បានចំនួនត្រឹមតែ ៩៤ ១០៥ គ្រឿង ប៉ុណ្ណោះ គឺមានចំនួនតិចជាងរថយន្ត Model 3 និង Model Y ទ្វេរៗដង ដែលមានចំនួនផលិតដល់ទៅ ១ ៦៧៩ ៣៣៨ គ្រឿង ខណៈការធ្វើការអាប់ឌែតថ្មីនេះត្រូវបានរំពឹងថានឹងធ្វើឲរថយន្ត Model S និង Model X អាចទទួលបានការប្រកួតប្រជែងល្អឡើងវិញនៅក្នុងទីផ្សាររថយន្តនាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម