ឡានអគ្គិសនី Xpeng X9 ប្រភេទ MPV សាកភ្លើងពេញម្តងជិះបាន ៧០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Xpeng X9 ប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធ ម៉ូដែលខ្ពស់ជាងគេ ដែលអាចបើកបរបានចម្ងាយងាយ គ្រោងនឹងចេញលក់ជាផ្លូវការនៅត្រីមាសទី ៤ ឆ្នាំ ២០២៣ ។

Xpeng X9 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA2.0 platform មានប្រវែងតួខ្លួនសរុប ៥ ២៩៣ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ៧៨៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ១៦០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានការឌីស្សាញឡើងបែប Unique ចង្កៀងបំភ្លឺបំភ្លឺផ្លូវ LED និងអំពូលបំភ្លឺពេលថ្ងៃអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងដាច់ពីគ្នា ព្រមទាំងប្រើប្រាស់នៅថាសកង់រចនាថ្មីទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិត ឬរូបភាពនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា Xpeng X9 គឹរថយន្ត MPV អគ្គិសនីសុទ្ធដំបូងគេដែលបំពាក់នៅប្រព័ន្ធ XOS Tianji cabin software ។

ទាក់ទងទៅផ្នែកថាមពលវិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៥ សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៩៦ សេះ ផ្គួបជាមួយអាគុយទំហំ ៨៤,៥ គីឡូវ៉ាត់ម៉ោង ដល់ ១០១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រ ដល់ ៧០២ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម