ឡានអគ្គិសនី ម៉ូតូអគ្គិសនី ឥឡូវនេះកង់បីក៏មានអគ្គិសនីដែរ (វីដេអូ)

ចំណាប់អារម្មណ៌៖ នៅពេលដែលឃើញពីបម្រែបម្រួល ក៏ដូចជាការផ្លាស់ប្តូរទាំងកត្តាធម្មជាតិ សម្រាប់ពិភពលោកទាំងមូល យើងឃើញថាវិស័យឧស្សាហកម្មយានយន្ត បាននឹងកំពុងព្យាយាមបង្កើតនៅបច្ចេកវិទ្យាលើការ កាត់បន្ថយនៃការប្រើប្រាស់វត្ថុធាតុដើម ដើម្បីសង្គ្រោះភពផែនដីទាំងមូល តាមរយៈការ បង្កើតប្រព័ន្ធដំណើរការដោយថាមពលព្រះអាទិត្យ ឬហៅថា Sola និងអគ្គិសនីជាដើម។ ហើយនេះជាសញ្ញាមួយដ៏ល្អ សម្រាប់ការចាប់ផ្តើមដ៏ល្អមួយ ហើយសង្ឃឹមថានឹងមានការនាំចូលរថយន្តអគ្គិសនីកាន់តែទំលំទូលាយ ហើយជាពិសេសប្រទេសកម្ពុជាយើងនេះតែម្តង។

រូបភាពតំណាងរថយន្តអគ្គិសនីរបស់ Tesla
រូបភាពតំណាងរថយន្តអគ្គិសនីរបស់ NIO

អ្វីដែលពិសេសនោះគឺយើងធ្លាប់តែលឺពីឡានអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី ឥឡូវចូលដល់កង់បីអគ្គិសនីម្តង។ បើគិតមើលទៅសព្វថ្ងៃនេះ កង់បីដែលប្រើប្រាស់ហ្គាសនោះ ក៏បានចូលរួមចំណែកសន្សំសំចៃ និងសម្រួលដល់ជីវភាពបងប្អូនយើង ទាំងអ្នកបើក និងអ្នកធ្វើដំណើរ។ ហើយសង្ឃឹមថា ពេលមានវត្តមានកង់បីអគ្គិសនីនេះ នឹងផ្តល់នូវតម្លៃកាន់តែពិសេស និងសន្សំសំចៃកាន់តែខ្ពស់។ ជាក់ស្តែង នៅថ្ងៃនេះ ក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៌មាតិការលើវិស័យយានយន្ត របស់ខេមបូអូ បានឃើញនូវការ បញ្ចេញវីដេអូពញ្ញាក់អារម្មណ៌ទាក់ទងនឹងកង់បីអគ្គិសនីថ្មីមួយដំបូងគេ សម្រាប់ទីផ្សារកម្ពុជា ដែលមានឈ្មោះថា OniOn (អូនីអន) ឬយើងអាចនិយាយបានថាម្យ៉ាងទៀត e-tuktuk។ ទោះបីជាយ៉ាងណា យើងនៅមិនទាន់ដឹងថាកង់បីអគ្គិសនីដំបូងគេនេះ នឹងមានលក្ខណៈពិសេស និងតម្លៃបែបណា នោះទេ មានតែរង់ចាំមើលដល់ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២១ ហើយបងប្អូនដែលប្រកបអាជីវកម្មរត់កង់បី ក៏អាចធ្វើការកក់ទុកមុនផងដែរ នេះបើតាមវីដេអូពញ្ញាក់អារម្មណ៌ខ្លីបានបង្ហាញ។

ចង់ដឹងយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម