ឡានអគ្គិសនី សាកភ្លើងមួយពេញអស់តែ ៦ពាន់រៀល អត់ខ្វល់រឿងចាក់សាំង

ស្របពេលដែលពិភពលោកកំពុងយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ក្រុមហ៊ុនរថយន្តអគ្គិសនី Levdeo Cambodia ប្រចាំនៅកម្ពុជា សូមណែនាំរថយន្ត អគ្គិសនីលេវដេអូ ដ៏ទំនើបតូចល្មម សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬប្រើលក្ខណៈអាជីវកម្ម បើកបរក្នុងក្រុងឬជាយៗក្រុងក៏​បាន ដែលសន្សំសំចៃថវិការខ្ពស់ រួមចំណែកជួយបរិស្ថាន និងទីក្រុងស្អាត ហើយងាយស្រួលរកកន្លែងចតទៀតផង, Wooooow! ពិតជាអស្ចារ្យ!!!

រថយន្តអគ្គិសនីម៉ូដែល Levdeo i3 ខ្យូតៗ ទំនើប ហើយពិតជា​មាន​រូបរាងប្លែក​គួរ​ឲ្យ​ទាក់ទាញ គួ​ឲ្យស្រលាញ់ និងមិនប្រើសាំងសូម្បីមួយដំណក់​ ដំណើរការដោយថាមពលអគ្គិសនីសុទ្ធតែម្ដង។ ដែលបច្ចុប្បន្នម៉ូដែល Levdeo i3 នេះកំពុងពេញនិយមនិងលក់ដាច់ជាងគេសម្រាប់ប្រភេទ Cute City Car ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីដែលជាចំណុចពិសេសនៃរថយន្តអគ្គិសនីដ៏ទំនើប Levdeo i3 នេះ គឺសាកមួយពេញចំណាយអស់ថវិការជាង ៦ពាន់រៀលតែប៉ុណ្ណោះ។ ងាយស្រួលក្នុងការសាកភ្លើង ហើយសាកភ្លើងបានគ្រប់ទីកន្លែងជាមួយអគ្គិសនី​ ២២០វ៉ុល ជាពិសេសសម្រាប់លោកអ្នកចាំបាច់ត្រូវការ​ប្រើ​ប្រាស់​រថយន្តជិះក្នុង​ក្រុងស្ទះផ្លូវខ្លាំង លែង​បារម្ភលើ​ការ​ចំណាយលុយ​ចាក់សាំង ឬ​ដូរប្រេងម៉ាស៊ីន និងមានសុវត្ថិភាពខ្ពស់ទៀតផង។

រីឯផ្ទៃខាងក្នុង​មានការរចនាការ បំពាក់អេក្រង់ LED ទំហំ ៨អុីញ ប្រើដោយប៉ះលើកញ្ចក់ មានម៉ាស៊ីនត្រជាក់ មានកាមេរ៉ាមើលក្រោយដែលភ្ជាប់ជាមួយសេនស័រ និងមានមុខងារជាច្រើនទៀត។

រថយន្តអគ្គិសនី Levdeo Cambodia ដែលជាជម្រើសដ៏សាកសមបំផុត សម្រាប់គ្រួសារ​ស៊ីវិល័យ ដ៏​ឆ្លាតវៃ សម័យថ្មី ដែលចង់បាននូវបទពិសោធន៏ប្លែក ទំនើប ហើយដើរទាន់សម័យកាលបច្ចេកវិទ្យាថែមទៀតផង។​

គួរបញ្ជាក់ផងដែរថា រថយន្ដអគ្គិសនី Levdeo Cambodia នេះនាំចូលជាផ្លូវការដោយក្រុមហ៊ុន Car4you ដែលជាក្រុមហ៊ុនស្ថិតនៅលើទៅផ្សារកម្ពុជាអស់រយះពេលជាង ៨ ឆ្នាំមកហើយ។ ក្រុមហ៊ុនមានសេវាកម្មជួសជុល មានគ្រឿងបន្លាស់ មានការធានាត្រឹមត្រូវ និងមានជាងបណ្ដុះបណ្ដាល បច្ចេកទេសមកពីរោងចក្រផ្ទាល់ជាមួយបទពិសោធន៏ខ្ពស់។

ដោយមានការគាំទ្រពីអតិថិជនដែលបានប្រើប្រាស់កន្លងមក ក្នុងនាម​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ នៅតែបន្ដ​នាំ​ចូល​​រថយន្ត​ប្រើ​អគ្គិសនី​ និងគ្រឿងផ្គុតផ្គង់បន្ថែម​ទៀត ព្រោះ​​ក្រុមហ៊ុន​បាន​គិតគូរ​ពី​រថយន្ត​ដែល​មាន​តម្លៃ​សមរម្យ មាន​គុណ​ភាព សុវត្ថិភាពខ្ពស់ ហើយ​អាច​ឲ្យ​ប្រជាជន​កម្ពុជា​មាន​លទ្ធិភាព​ក្នុង​ការ​ទិញ​រថយន្តទំនើប​ថ្មីៗ​ ដើម្បី​ប្រើប្រាស់​ផង​ដែរ។

លើសពីនេះទៅទៀត ​គឺរថយន្ត​នេះ​មាន​អត្ថប្រយោជន៍​ជាច្រើន ​ដែល​អាច​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ ​ឲ្យកាន់​តែ​ប្រសើរ​សម្រាប់ សន្សំសំចៃថវិការ ជួយ​បរិស្ថាន ទីក្រុងស្អាត និងផែនដី មិន​ប៉ះពាល់​សុខភាព និងដើរ​ទាន់​សម័យ​កាល​នៃ​ការ​ប្រើប្រាស់ ហើយ​ក្រុមហ៊ុន​សង្ឃឹមថា​នឹងទទួលបានភាពជោគជ័យនៅប្រទេសកម្ពុជា ជាមួយនឹងរថយន្តលេវដេអូ ប្រើអគ្គិសនីនេះផងដែរ។

ឲសួមអញ្ជើញមកទីតាំងក្រុមហ៊ុនផ្ទាល់ ព្រោះបានបើកបរសាកល្បង ឬទំនាក់ទំនងតាម:

https://www.facebook.com/watch/?v=288620635640429

ផ្ទាំងផ្សាយពាណិជ្ជកម្ម