រថយន្ត Karma SC2 ប្រភេទ Concept បានបង្ហាញចេញនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles Auto Show ដោយមានបន្ថែមសមត្ថភាពបង្កើនសន្ទុះកាន់តែខ្លាំងក្លាជាងមុន។
ប៉ុងរថយន្តមុខ និងក្រោយរបស់ Karma SC2 គឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចបង្កើតកម្លាំងបាន ១១០០ សេះ។ ជាមួយកម្លាំងមហាសាលនេះ អាចឲ្យ Karma SC2 អាចបង្កើនសន្ទុះពី ០ – ៩៦ គ.ម/ម៉ ដោយប្រើពេលតែ ១,៩ វិនាទី។ អាគុយរបស់រថយន្តមានថាមពលទំហំ ១២០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥៦៣ គីឡូម៉ែត្រពេលសាកបំពេញម្ដង។
នៅក្នុងកម្មវិធីដដែលនេះ ក្រុមហ៊ុនក៏មានបញ្ចេញរថយន្តមួយម៉ូដែលទៀតគឺ Revero GTS ឆ្នាំ ២០២០ ដែលជាប្រភេទសម្រាប់ផលិតលក់លើទីផ្សារនៅដើមឆ្នាំក្រោយនេះ។ វាគឺជាប្រភេទកម្លាំងខ្លាំងមួយនៃ Revero ប្រភេទធម្មតា។
Revero GTS ឆ្នាំ ២០២០ ប្រើម៉ូទ័រអគ្គិសនីចំនួនពីរ គួបផ្សំនឹងម៉ាស៊ីនប្រេងសាំង Twin Power ៣ ស៊ីឡាំង។ រថយន្តនេះអាចបើកបរបានចម្ងាយ ៥៧៩ គីឡូម៉ែត្រ ពេលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។ Karma និយាយថា Revero GTS អាចបង្កើនសន្ទុះពី ០ ដល់ ៩៦ គ.ម/ម៉ ដោយប្រើពេល ៣,៩ វិនាទី និងល្បឿនអតិបរមា ២០៩ គ.ម/ម៉ ជាមួយតម្លៃលក់ចាប់ពី ១៤៩ ៩៥០ ដុល្លារ៕