[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Huazi Auto ដែលជាម៉ាករថយន្តអគ្គិសនីជាតិ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Huazi Omega ថ្មី ដែលជារថយន្តអគ្គិសនីខ្នាតតូច (Mini EV) ជាមួយនឹងការរចនាគួរឲ្យចាប់អារម្មណ៍ដែលមានតម្លៃលក់ចាប់ពី ៦ ៩០០ ដុល្លារក្នុងប្រទេសចិន។
Huazi Omega គឺជារថយន្តអគ្គិសនីខ្នាតតូច ទ្វារ៣ ដែលមានគោលបំណងជាចម្បងសម្រាប់ប្រើប្រាស់ក្នុងទីក្រុង មានប្រវែងតួខ្លួនសរុបគឺ ៣ ៤៤៤ ម.ម, ទទឹង ១ ៥៥០ ម.ម, កម្ពស់ ១ ៥៣៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៣៥០ ម.ម។ រំលេចជាមួយនឹងការរចនានៃចង្កៀងមុខចំនួន ៤ ជាមួយនឹងបាណាបិទជិតជាដើម។ ខណៈក្រុមហ៊ុន Huazi Auto មិនទាន់បង្ហាញព័ត៌មានលម្អិតអំពីផ្នែកខាងក្រោយនៃរថយន្តអគ្គិសនី Omega នៅឡើយទេ។
រិឯនៅផ្នែកខាងក្នុងកាប៊ីនមិនមានរូបភាពបញ្ចេញមកទេ ប៉ុន្តែមានការបញ្ជាក់ថា កៅអី, ដៃចង្កូត និងកុងសូលគ្របដណ្តប់ដោយស្បែក។ បំពាក់មកជាមួយអេក្រង់កំសាន្តទំហំ ៩ អ៊ីញ ដែលអាចភ្ជាប់ប្រព័ន្ធតភ្ជាប់ Bluetooth និង Wi-Fi ផងដែរ។
Huazi Omega ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីភ្លោះដែលផលិតកម្លាំងបាន ៣២,៦ សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីទំហំ ១០,២៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៨ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ១៨,៤៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយដល់ ២២០ គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់៕