ឡានអគ្គិសនីខ្នាតតូចមួយនេះ សាកភ្លើងពេញម្តងរត់បាន ៦០គីឡូម៉ែត្រ តម្លៃលក់ចាប់ពី ១ពាន់ដុល្លារជាងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសឥណ្ឌាមានឈ្មោះថា Yakuza បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Yakuza Karishma ប្រភេទអគ្គិសនីសុទ្ធខា្នតតូចកៅអី ៣ ដែលមានតម្លៃលក់ត្រឹមតែ ១ ១០០ ដុល្លារប៉ុណ្ណោះ ។

រថយន្តនេះ បំពាក់ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៥០ ដល់ ៦០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មពី ០ ដល់ ១០០% ត្រូវបានចំនាយពេលដល់ទៅ ៦-៧ម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yakuza Karishma មានការរចនាបែបទំនើប ជាមួយប៉ាណាមុខពណ៌ខ្មៅ ចង្កៀងមុខជាប្រភេទ halogen ជាប់ជាមួយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ចង្កៀងខាងក្រោយក៏មាន halogen ផងដែរ។ គ្រាន់តែ wiper កញ្ចក់មួយ។ រន្ធសាកគឺនៅខាងក្រោយរថយន្ត ខាងលើគឺជាកាមេរ៉ាខាងក្រោយ។

ចំពោះនៅផ្នែកខាងក្នុងវិញ ផ្នែកខាងមុខមានកៅអីចំនួន ១ សម្រាប់អ្នកបើកបរនៅចំកណ្តាល ខណៈកៅអីចំនួន ២ នៅខាងក្រោយ និងភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល រួមទាំងប៉ូតុង start/stop ប្រើប្រាស់ជាមួយ smartkey ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម