ឡានអគ្គិសនីជប៉ុន Nissan Leaf E+ សាកភ្លើងម្តង ជិះបានជិត ៤០០គ.ម៉

នាពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែលថ្មី Leaf E+ ដែល​បំពាក់​អាគុយ​ប្រភេទ lithium-ion ធំ​ជាង​ម៉ូដែល Leaf ធម្មតា ហើយ​មាន​កម្លាំង ៦២ គីឡូវ៉ាត់ម៉ោង និង​មាន​ចម្ងាយ​បើកបរ​បាន​ប្រមាណ ៣៦០ គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង។

Leaf E+ ​បំពាក់​ម៉ូទ័រ​មួយ ដែល​អាចបង្កើតកម្លាំងបានរហូតដល់ទៅ ២១៤ សេះ។ Nissan បាន​បញ្ជាក់​ថា រថយន្ត​អគ្គិសនី​ថ្មី​នេះ​នឹង​មាន​ប្រព័ន្ធ​សាក​ភ្លើង​ល្បឿន​លឿន (Quick Charging) កម្លាំង ៧០ គីឡូវ៉ាត់​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leaf E+ មាន​រូបរាង​ស្រដៀង​ទៅ​នឹង Leaf ធម្មតា តែ​បាន​បំពាក់​យ៉ាន់​ទំហំ ១៦ អ៊ីញ, អេក្រង់ទំហំ ៨ អ៊ីញ​, ​មុខងារ ProPILOT ដែល​ជួយ​ឲ្យ​រថយន្ត​រត់​កណ្តាល​គន្លង​ផ្លូវ និង​សារ៉េ​ល្បឿន​ដោយ​ស្វ័យប្រវត្តិ ហើយនៅ​មាន​មុខងារ​មួយ​ចំនួនទៀត ដូចជា Intelligent Lane Intervention, Lane Departure Warning, Intelligent Emergency Braking, Blind Spot Warning, Rear Cross Traffic Alert និង Intelligent Around View Monitor ផង​ដែរ។

Leaf E+ ចែក​ចេញ​ជា ៣ ប្រភេទ គឺ S PLUS, SV PLUS និង SL PLUS ដោយមានតម្លៃចាប់ពី ៤៥ ០០០ ដុល្លារលើទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម