[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC-Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Honda e:NP2 ប្រើថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងធ្វើការចេញលក់ជាផ្លូវការនៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារប្រទេសចិន ។
Honda e:NP2 ផលិតឡើងនៅលើតួគ្រោង pure electric architecture ដ៏ឆ្លាតវៃ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញ ដោយការសាកថ្មគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ០-៨០% ប្រើរយៈពេល ៣០ នាទី ។
មិនត្រឹមតែប៉ុណ្ណោះ រថយន្តអគ្គិសនីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ Honda Connect 4.0 ដែលរួមបញ្ចូលនៅមុខងារសុវត្ថិភាពជាច្រើន ដែលក្រុមហ៊ុន Honda បានធ្វើឲ្យប្រសើរឡើងក្នុងគោលបំណងកាត់បន្ថយនៅអត្រាគ្រោះថ្នាក់មកត្រឹមកម្រិតទាបបំផុត ។
រីឯបច្ចេកវិទ្យាដែលមានបំពាក់នៅផ្នែកខាងក្នុងរួមមាន ប្រព័ន្ធប្រតិបត្តិការណ៍ Honda Connect 3.0 ដែលអាចបញ្ជាមុខងារផ្សេងតាមរយៈតាមសំលេង ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ Honda Sensing 360 ផងដែរ ៕