ឡានអគ្គិសនីដំបូងគេរបស់ VinFast បានមកដល់អាមេរិកជាមួយការដំឡើងតម្លៃដល់ទៅ ២ ពាន់ដុល្លារ

[បរទេស] ដំណើរការបោះជំហានចូលទៅទីផ្សារសហរដ្ឋអាមេរិករបស់ VinFast ដើម្បីដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនកំពុងដំណើរការយ៉ាងល្អ។ ខណៈពេលនេះ រថយន្តអគ្គិសនី VF 8s ដែលជាផលិតកម្មដំបូងបានមកដល់ទីក្រុង San Francisco Bay ហើយកាលពីសប្តាស៍មុន ។

រថយន្តអគ្គិសនីចំនួន ៩៩៩ គ្រឿងបានចាកចេញពីប្រទេសវៀតណាមកាលពីខែមុន ហើយក្រុមហ៊ុនបាននិយាយថាការមកដល់របស់កប៉ាល់នេះគឺជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ម៉ាក VinFast និងការសន្យារបស់ខ្លួនក្នុងការចែកចាយរថយន្តទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២២”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តអគ្គិសនី VF 8 ត្រូវបានដាក់ជារថយន្តប្រភេទ SUV ខ្នាតកណ្តាលដ៏ទំនើប បំពាក់ជាមួយអាគុយទំហំ ៨៧,៧ គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលដល់ប្រព័ន្ធ dual-motor all-wheel drive system ដែលបង្កើតថាមពលបញ្ចូលគ្នានៃ ៣៤៨ អាចបង្កើនល្បឿនពី ០-៩៦ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៨ វិនាទី។

ក្នុងនោះ អតិថិជនក៏អាចដំឡើងកំណែទៅ Plus trim ដែលបំពាក់នៅម៉ាស៊ីនដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងប្រព័ន្ធ dual-motor all-wheel drive system ដែលផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៦១៩ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០ ដល់ ៩៦ គីឡូម៉ែត្រ/ម៉ោងប្រើរយៈពេល ៥,៣ វិនាទី។ ក្រុមហ៊ុនកំពុងកំណត់គោលដៅដែលអាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

មិនត្រឹមតែប៉ុណ្ណោះ VinFast ក៏បាននិយាយផងដែរថា រថយន្តនេះនឹងបំពាក់នូវជំនួយការបញ្ជាដោយសំឡេង, អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ទៀតផង។

ខណៈពេលដែលសំណួរមួយចំនួននៅតែមាន វាហាក់បីដូចជា VinFast បន្តកែប្រែតម្លៃ ខណៈដែលម៉ូដែលឥឡូវនេះ មានតម្លៃលក់ចាប់ពី ៥៩ ០០០ ដុល្លារ ខណៈនៅដើមខែនេះ តម្លៃត្រូវបានឡើងដល់ ៥៧ ០០០ ដុល្លារ ឬ ៤២ ២០០ ដុល្លារ ប្រសិនបើអតិថិជនទទួលបានស៊េវាអាគុយដែលមានតម្លៃ ១៦៩ ដុល្លារក្នុងមួយខែ។ ទោះជាយ៉ាងណាក៏ដោយ ស៊េវាកម្មនេះហាក់ដូចជាត្រូវបានលុបចេញពីគេហទំព័រ ដូច្នេះវាមិនច្បាស់ទេថាតើវានឹងក្លាយជាជម្រើសមួយឬយ៉ាងណាទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម