ឡានអគ្គិសនីថ្មី WM EX5-Z ២០២២ សាកថ្មម្តងរត់បាន ៤០៣គីឡូម៉ែត្រ តម្លៃខ្ទង់២មុឺនដុល្លារ នៅប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Weimar Motors បានធ្វើការដាក់បង្ហាញរថយន្តអគ្គិសនីថ្មី WM EX5-Z ស៊េរីឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២៣ ៤៦៤ ដុល្លារ ដល់ ២៥ ៧៩៥ ដុល្លារ ។

សម្រាប់រថយន្តអគ្គិសនី WM EX5-Z ជារថយន្តប្រភេទ compact SUV មានប្រវែងតួខ្លួនសរុប ៤ ៥៨៤ ម.ម ទទឹង ១ ៨៣៥ ម.ម កំពស់ ១ ៦៧២ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០៣ ម.ម ដោយរូបរាងខាងក្រៅមានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ចង្កៀងមុខលៃតម្រូវដោយស្វ័យប្រវត្តិ និងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងប្រភេទ LED  និងថាសកង់ទំហំ ១៨ អ៊ីញជាមួយនឹងសំបកកង់ 225/55 R18។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងក្នុងកាប៊ីននៃរថយន្ត WM Motor EX5 ត្រូវបានតុបតែងដោយក្រូម៉េស្បែកពណ៌ក្រម៉ៅ កុងសូលកណ្តាលរាង T និងកុងទ័របង្ហាញព័ត៌មានប្រភេទ LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្តបញ្ឈរ រាង V-Shape  touchscreen ​និងអាចគ្រប់គ្រងរថយន្តពីចម្ងាយ ការហៅទូរសព្ទបន្ទាន់ និងការអាប់ដេត OTA, បំពាក់កាំមេរ៉ានៅខាងក្នុងកាប៊ីនមុខងារសម្គាល់មុខ, ដំពូលបើកបែប panoramic sunroof ទ្វារក្រោយបិទ-បើកដោយស្វ័យប្រវិត្ត និងកូនសោរឆ្លាតវៃ smart remote key។

រីឯផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ូទ័រចំនួនមួយ ផលិតកម្លាំងបាន ២១៨ សេះ កម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៨,៣ វិនាទី អាចបើកបរបានចម្ងាយ ៤០៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម