ឡានអគ្គិសនីថ្មី សាកភ្លើងពី ០ ដល់ ៨០% ប្រើពេលតែ ៨នាទី

រថយន្តអគ្គិសនី GAC Aion V បានបង្ហាញចេញសមត្ថភាពសាកភ្លើងដ៏លឿនអស្ចារ្យ ដោយវាអាចសាកភ្លើងពី ០ ដល់ ៨០% ក្នុងពេលត្រឹម៨នាទីប៉ុណ្ណោះ ជាមួយកម្លាំងសាករហូតដល់ ៤៨១គីឡូវ៉ាត់។

ការធ្វើតេស្តកម្លាំងសាករបស់រថយន្ត Aion V បានធ្វើឡើងកាលពីអំឡុងចុងខែកក្កដាកន្លងទៅ ដោយរថយន្តនេះរំពឹងថានឹងប្រកាសចេញជាផ្លូវការលើទីផ្សារនៅខែកញ្ញានេះ។ យ៉ាងណាក្ដី តួលេខដែលបង្ហាញនេះនៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុនឯករាជ្យណាមួយនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាមានសមត្ថភាពសាកលឿនមែន ប៉ុន្តែក្រុមហ៊ុន GAC និយាយថាអាគុយរបស់រថយន្ត Aion V មានសមត្ថភាពអាចប្រើប្រាស់បានចម្ងាយ ១លានគីឡូម៉ែត្រឯណោះ មុនត្រូវការផ្លាស់ប្ដូរថ្មី។

រថយន្ត Avion V ដែលសាកល្បងកម្លាំងសាកនេះគឺជាប្រភេទ 6C ដែលក្រុមហ៊ុនអះអាងថាវាអាចបើកបរបានចម្ងាយដល់ទៅ ១០០០គីឡូម៉ែត្រឯណោះពេលសាកភ្លើងពេញម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម