[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតថយន្ត Xpeng បានធ្វើការបើកទទិញរថយន្តអគ្គិសនីសុទ្ធ Xpeng G6 នៅទីផ្សារតំបន់អឺរ៉ុបរួមមាន ប្រទេសហូឡង់ ន័រវែស ដាណឺម៉ាក និងស៊ុយអែត ជាម៉ូដែលទី ៣ របស់ Xpeng ផ្តល់ជូននៅអឺរ៉ុប ដែលមានតម្លៃលក់ចាប់ពី ៤៩ ០៥០ ដុល្លារ ដល់ ៤៩ ១០០ ដុល្លារ ។
Xpeng G6 ផលិតឡើងនៅលើគ្រោងឆ្អឹង SEPA 2.0 architecture ត្រូវបានផ្តល់ជូននៅជម្រើសថាមពលចំនួន ៣ រួមមាន៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៥៤ សេះ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៤៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៨២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥,៥ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៥៧០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៦៩ សេះ ផ្គួបជាមួយអាគុយទំហំ ៨៧,៥ គីឡូវ៉ាត់ម៉ោង អាចនបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤៧៥៣ មម ទទឹង ១៩២០ មម កំពស់ ១៦២០ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨៩០ មម ។ ត្រូវបានភ្ជាប់មកជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ថាសកស់ស្ព័រទំហំដល់ទៅ ២០អ៉ីញជាដើម ។
គួរបញ្ជាក់ផងដែរថា Xpeng G6 ចេញលក់នៅអឺរ៉ុបនេះ ក្នុងគោលបំណងប្រជែងទីផ្សារជាមួយ Tesla Model ទោះជាយ៉ាងណាក៏ដោយ ក៏រថយន្តរបស់ Tesla មានការលក់បានច្រើនជាង បើទោះមានតម្លៃថ្លៃជាងក៏ដោយ ដោយសារដូចជាហេដ្ឋារចនាសម្ព័ន្ធសាកថ្មដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ និងបណ្តាញលក់យ៉ាងទូលំទូលាយ ៕