ឡានអគ្គិសនីធូរថ្លៃតម្លៃជាង ២ម៉ឺនដុល្លាររបស់ Tesla នឹងចេញនៅឆ្នាំ២០២៣

Tesla មានរថយន្តជាច្រើននៅក្នុងផែនការដែលមិនទាន់បង្ហាញវត្តមានលក់លើទីផ្សារជាផ្លូវការនៅឡើយ ដោយក្នុងនោះមានដូចជារថយន្តភីកអាប់អគ្គិសនី Cybertruck, រថយន្ត Roadster ជំនាន់ថ្មី និងរថយន្ត Tesla Semi ជាដើម។ យ៉ាងណាក្ដី ក៏មានការជជែកវែកញ៉ែកអំពីរថយន្តអគ្គិសនីខ្នាតតូចតម្លៃធូរថ្លៃ ដែលអាចជារថយន្តប្រភេទ Hatchback មានតម្លៃចាប់ពី ២៥ ០០០ដុល្លារ។

ការចុះផ្សាយកាលពីថ្មីៗនេះរបស់ Autocar បានបង្ហាញដំណឹងមួយចំនួនអំពីរថយន្តតម្លៃធូរថ្លៃថ្មីរបស់ Tesla ដែលរថយន្តនេះនឹងចេញលក់នៅក្នុងឆ្នាំ២០២៣ ហើយវានឹងក្លាយជារថយន្តធូរថ្លៃជាងគេបំផុតដែល Tesla ធ្លាប់ផលិតបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងត្រូវការលក្ខខណ្ឌមួយចំនួនដើម្បីឲ្យរថយន្តតម្លៃធូរថ្លៃរបស់ខ្លួនអាចទទួលបានជោគជ័យ ហើយក្នុងនោះបច្ចេកវិទ្យាអាគុយជំនាន់ថ្មីទំនងជាផ្នែកសំខាន់មួយនៃរថយន្ត ដោយរំពឹងថានឹងអាចបើកបរបានចម្ងាយឆ្ងាយ ហើយក៏មានសមត្ថភាពស្ទុះលឿនផងដែរ។

គួរដឹងថា Tesla ធ្លាប់និយាយថានឹងមានផលិតផលថ្មីប្រកាសចេញតាមពីក្រោយរថយន្ត Semi, Cybertruck និង Roadster ហើយនេះអាចជារថយន្តតម្លៃធូរថ្លៃជាងគេបំផុតរបស់ Tesla ក៏ថាបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម