ក្រុមហ៊ុន Tesla នឹងធ្វើការអនុញ្ញាតឲ្យម្ចាស់យានយន្តអគ្គសនី ដែលមិនមែនជារថយន្តរបស់ Tesla អាចប្រើប្រាស់នូវបណ្តាញស្ថានីយសាកភ្លើង Supercharger ចំនួន ១០របស់ខ្លួននៅក្នុងប្រទេសហូឡង់ ដែលជាផ្នែកមួយនៃគម្រោងសាកល្បង ឬ Pilot Project។
ជាមួយការអនុញ្ញាតនេះផងដែរ ម្ចាស់រថយន្តអគ្គិសនីដែលមានបំណងចង់ប្រើប្រាស់នូវស្ថានីយសាកភ្លើង Supercharger នឹងត្រូវតម្រូវឲ្យទាញយកនូវកម្មវីធីរបស់ Tesla ជំនាន់ចុងក្រោយបង្អស់ ដើម្បីជ្រើសយកនៅមុខងារសាកភ្លើង Charge Your Non-Tesla និងបង្ហាញទីតាំងនៃស្ថានីយទាំង ១០នោះ។
គិតមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិចមួយនេះមានចំនួនឌុយសាកចំនួនជាង ២៥ ០០០ឌុយ នៅគ្រប់ស្ថានីយសាកភ្លើងរបស់ខ្លួននៅជុំវិញពិភពលោក៕