ឡានអគ្គិសនីរបស់ Chery នេះ អត់ទាន់ចេញលក់ទេ តែទទួលបានការកក់ទុកជាង ២មុឺនគ្រឿងមុនបាត់ទៅហើយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ រថយន្តអគ្គីសនីសុទ្ធរបស់ក្រុមហ៊ុន Chery ម៉ូដែល Sterra ES បានទទួលការកក់ទុកមុនដល់ទៅច្រើនជាង ២០ ០០០ គ្រឿង ជាមួយតម្លៃលក់ចាប់ពី ៣៤ ៥១៣ ដុល្លារ ដល់ ៤៩ ៨២១ ដុល្លារ ខណៈការចេញលក់ជាផ្លូវការថ្ងៃទី ២០ ខែឆ្នូ ឆ្នាំ ២០២៣ នៅប្រទេសចិន ។

Chery STERRA ES ផលិតឡើងនៅលើគ្រោងឆ្អឹង All-electric platform ដែលជាប្រភេទ Sedan ខ្នាតកណ្តាលជាមួយប្រវែងតួខ្លួនសរុប ៤ ៩៤៥ ម.ម ទទឹង ១ ៩៧៨ ម.ម កំពស់ ១ ៤៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដែលបានភ្ជាប់មកជាមួយរូបរាងដ៏ប្រណិត និងទាន់សម័យ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ជាដើម ។ លើសពីនេះ ក៏ជារថយន្តដំបូងគេបំពាក់ Chery LION AI មានអាចបញ្ជាដោយសំលេងផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គីសនីចំនួន ២ មានកម្លាំង ៤៧៣ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៩០៥ គីឡូម៉ែត្រ ព្រមទាំងប្រើនៅប្រព័ន្ធ​ air suspension ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម