ប្រទេសឡាវដាក់លក់ឡានអគ្គិសនីរបស់ GAC Aion ដែលមានប្រព័ន្ធ aerodynamic ល្អបំផុតនៅលើពិភពលោក

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តរបស់ប្រទេសឡាវមានឈ្មោះថា Phaluay Motor បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ GAC AION Hyper GT ប្រភេទ sedan មកកាន់ទីផ្សារប្រទេសឡាវជាមួយតម្លៃលក់ចាប់ពី ២៧ ៩០០ ដុល្លារ ។

រថយន្តនេះត្រូវបានផ្អែកលើស្ថាបត្យកម្ម AEP3.0 EV-dedicated architecture ថ្មី ដំណើរការដោយម៉ូទ័រអអគ្គិសនី ១ អាចផលិតកម្លាំងបាន ២៤៥ សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ផ្គបជាមួយអាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង នឹងអាចរត់ស្ទុះពី ០-១០០​ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៥,៦ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aion Hyper GT ត្រូវបានឌីស្សាញមកជាមួយកម្ពស់ទាប បំពាក់ជាមួយប៉ាណាមុខបិទជិត ខណៈប្រព័ន្ធ active aerodynamic ត្រូវបានបំពាក់នៅផ្នែកខាងក្រោយ ដែលបានពី Porsche Panamera rear wing, ចង្កៀងមុខ LED ប្រភេទ electrode headlights និងចង្កៀងក្រោយប្រភេទ red crystal taillights, ដៃទ្វារខាងមុខឲ្យឈ្មោះ Sky Door ដែលបើកឡើង រួមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងជារថយន្តដែលមានប្រព័ន្ធ aerodynamic ល្អខ្លាំងបំផុតក្នុងចំណោមរថយន្តផ្សេងទៀតនៅ​លើ​ពិភពលោក។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ រួមទាំងប្រព័ន្ធ ADiGO Pilot ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម