ឡានអគ្គិសនីរបស់ Hongqi មួយនេះ សាកភ្លើងតែ ១៧នាទី អាចជិះបានជិតដល់ ១ពាន់គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Hongqi EH7 ស៊េរីឆ្នាំ ២០២៤ មានជម្រើសដល់ទៅ ៥ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៣១ ៩០០ ដុល្លារ ដល់ ៤៣ ០០ ដុល្លារ នៅទីផ្សារប្រទេសចិន។

សម្រាប់រថយន្តប្រភេទ sedan បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៨២២ សេះ ផ្គួបជាមួយអាគុយទំហំ ១១១ គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៨២០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ និងអាចសាកថ្មពី ៣០% ដល់ ៨០% ប្រើរយៈពេល ១៧នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hongqi EH7 ស៊េរីឆ្នាំ ២០២៤ ផលិតឡើងនៅលើគ្រោងឆ្អឹង FMEs architecture មានប្រវែងតួខ្លួនសរុប ៤ ៩៨០ ម.ម ទទឹង ១ ៩១៥ ម.ម កំពស់ ១ ៤៩០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម និងមានរូបរាងលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិតជាប់សងខាងដោយចង្កៀងមុខ LED ក៏ដូចជាប្រើប្រាស់នៅថាសកង់ស្ព័រ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៦អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៥ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8155 កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ panoramic sunroof ប្រវែងជិត ២ម៉ែត្រជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម