ឡានអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ បង្ហាញវត្តមាននៅពិពរណ៍ AEON Mall Auto Show 2023

[ក្នុងស្រុង] ក្រុមហ៊ុននាំថយន្ត BYD ប្រចាំនៅប្រទេសកម្ពុជា បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ BYD Dolphin ស៊េរីឆ្នាំ ២០២៣ ទៅដាក់តាំងបង្ហាញនៅឯពិពរណ៍ AEON Mall Auto Show 2023 ដែលកំពុងធ្វើឡើងនៅផ្សារទំនើប អ៉ីអនម៉ល សាខាសែនសុខ ចាប់ពីថ្ងៃទី ៨-១០ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុងភ្នំពេញ។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-Platform 3.0 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៩៣ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Bland Battery ទំហំ ៤៤,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានពី ៣០-៨០% ប្រើរយៈពេល ៣០ នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ជាប្រភេទ ទ្វារ ៥ ដោយមានបំពាក់ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៦ អ៉ីញក៏ដូចជាប្រព័ន្ធផ្ទេរថាមពល V2L ជាដើម ។

ខណះនៅផ្នែកខាងក្នុង អាចផ្ទុកអ្នកដំណើរ ៥ នាក់ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ កៅខាងមុខមានមុខងារកម្តៅ អាចលៃតាមរយៈថាមពលអគ្គិសនី ៦ របៀបសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ៤ របៀប កន្លែងដាក់ដបខាងមុខ-ក្រោយ ។ សម្រាប់ព័ត៌មានបងប្អូនអាចទំនាក់ទនងទៅកាន់ក្រុមហ៊ុន BYD Cambodia ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម