ឡានអគ្គិសនីសុទ្ធ Chery EQ7 ឆ្នាំ​២០២៥ សាកថ្មម្តងជិះបាន ៥០០គីឡូម៉ែត្រ តម្លៃលក់តែខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនី Chery eQ7 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Mid-size SUV ជាមួយតម្លៃលក់ចាប់ពី ២២ ៤០០ ដុល្លារ ដល់ ២៣ ១០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Chery eQ7 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៧,១២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១២ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មប្រើរយៈពេល ៣០នាទី ឡើងបាន ៣០% ដល់ ៨០% ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ៦៧៥ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៣០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅភ្ជាប់មកជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ប្រភេទ Alloy Wheels ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣អ៉ីញដូចគ្នា ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម