ឡានអគ្គិសនីសុទ្ធ Chery ICAR 03 សាកភ្លើងម្តងជិះបានជាង ៥០០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្ត Chery ICAR 03 ប្រើថាមពលអគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៨ ១៨០ ដុល្លារ ដល់ ២៦ ០២៣ ដុល្លារនៅទីផ្សារប្រទេសចិន ។

Chery ICAR 03 មានប្រវែងតួខ្លួនសរុប ៤ ៤០៦ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម ដំណើរការដោយថាមពលចំនួន ២ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៦៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧៩ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៩,៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកល្បឿនលឿនទាំងអស់ អាចសាកពី ៣០%-៨០% ប្រើរយៈពេល ៣០ នាទី ។

រថយន្តនេះ ត្រូវបានបំពាក់ជាមួយចង្កៀងមុខ-ក្រោយ LED ដំបូលកញ្ចក់ panoramic sunroof ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm 6155 និងកាម៉េរា ៣៦០ ដឹក្រេជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ រួមបញ្ចូលប្រព័ន្ធសុវត្ថិភាពដល់ទៅ ២០ មុខងារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម