ឡានអគ្គិសនីសុទ្ធ Chevrolet Blazer EV ឆ្នាំ ២០២៥ បន្ថែមម៉ូដែលថ្មី ឯតម្លៃលក់ចាប់ពីខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤៥ ៩៩៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Chevrolet Blazer EV ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៦៥ សេះ និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលផ្តល់ចំងាយបើកបរបាន ៥៣៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។ លើសពីនេះ ក៏បានបន្ថែមនៅម៉ូដែលថ្មីគឺម៉ូដែល SS ដែលគ្រោងនឹងមកដល់ទីផ្សារសហរដ្ឋអាមេរិកឆ្នាំ ២០២៥ មានតម្លៃលក់ ៦១ ៩៩៥ ដុល្លារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៩៥ សេះ និងកម្លាំងរមួល ៨៧៤ ញ៉ូតុនម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះភ្ជាប់មកជាមួយការរចនាបែបស្ព័រ ដោយទទួលបានប៉ាណាមុខបិទជិតសម្រាប់ម៉ូដែល ស្តង់ដារ ខណះម៉ូដែលផ្សេងទៀតមានប៉ាណារចនាថ្មី ចង្កៀងមុខប្រភេទ Full-LED, ដំបូលពណ៌ខ្មៅ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩ អ៉ីញ ដល់ ២១ អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ T ជាដើម។

ចំពោះនៅផ្នែកខាងក្នុង មានកៅអីធ្វើស្រោបដោយស្បែកធ្វើពី microfiber ពណ៌ក្រហម Adrenaline មុខមានកំដៅ និងខ្យល់សម្រាប់ផ្នែកខាងមុខ និងនៅលើតាប្លូត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១១ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៉ីញ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម