
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់លក់ជាផ្លូវការនៅរថយន្ត Geely Galaxy E8 ស៊េរីថ្មីចុងក្រោយ ប្រើថាមពលអគ្គិសនីសុទ្ធ នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២១ ១០០ ដុល្លារ ។
Geely Galaxy E8 ផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform ផ្តល់នៅជម្រើសចំនួន ២ រួមមាន
- បំពាក់ម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៥ សេះ ផ្គួបជាមួយអាគុយ ដែលផ្តល់ចម្ងាយនៃការបើកបរបាន ៥៧៥ គីឡូម៉ែត្រ ដល់ ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
- បំពាក់ម៉ូទ័រអគ្គីសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៣៧ សេះ ផ្គួបជាមួយអាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។ សម្រាប់ការសាកថ្មបានពី ៣០-៨០% ប្រើរយៈពេល ៨ នាទីប៉ុណ្ណោះ ។
រថយន្តប្រភេទ sedan នេះមានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ។ សម្រាប់រូបរាង ក៏ដូចជាការឌីស្សាញផ្នែកខាងក្រៅមានភាពស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។ លើសពីនេះ ក៏បានបំពាក់កាម៉េរា និងសេនស័រ ដែលជំនួយទៅដល់ប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ទៀតផង ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤៥ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ HUD និងឧបករណ៍បំពងសំឡេងចំនួន ២៣ ចំនុច ៕