ឡានអគ្គិសនីសុទ្ធ Geely Galaxy ES គ្រឿងទី ១០មុឺន រំកិលចេញពីរោងចក្ររបស់ខ្លួននៅប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានប្រកាសថារថយន្តអគ្គិសនីសុទ្ធ Geely Galaxy E5 ស៊េរីថ្មីចុងក្រោយ គ្រឿងទី ១០០ ០០០ គ្រឿង បានរំកិលចេញខ្សែសង្វាក់ផលិតកម្មនៅរោងចក្ររបស់ខ្លួនក្នុងប្រទេសចិន។

Geely បានអះអាងថានៅឆ្នាំ ២០២៤ រថយន្តអគ្គីសនីសុទ្ធនេះ បានចែកចាយរថយន្តចំនួន ៧៧ ៦៨៥ គ្រឿង ដែលធ្វើឱ្យវាក្លាយជារថយន្តប្រភេទ SUV អគ្គិសនីទាំងអស់ដែលលឿនបំផុតដើម្បីសម្រេចបាននូវកំណត់ត្រានេះ។ លើសពីនេះ ត្រូវបានបានចែកចាយច្រើនជាង ៤០ ០០០ គ្រឿងក្នុងរយៈពេល ៨៥ ថ្ងៃចាប់តាំងពីការចេញលក់របស់ខ្លួន ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ Geely Galaxy E5 បានចេញលក់កាលពីខែសីហា ឆ្នាំ ២០២៤ នៅក្នុងប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ១៥ ៣០០ ដុល្លារ ដល់ ២០ ៣០០ ដុល្លារ ផ្តល់ជម្រើសអាគុយចំនួន ២ រួមមាន អាគុយទំហំ ៤៩,៥២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤០ គីឡូម៉ែត្រ និងអាគុយទំហំ ៦០,២២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម