[បរទេស] យោងតាមប្រភពពី Newsis នៅក្នុងប្រទេសកូរ៉េ បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Hyundai Ioniq 9 នៅក្នុងកម្មវិធី Los Angeles Auto Show ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៤ ។
ក្នុងនោះរថយន្ត Hyundai Ioniq 9 រថយន្ត SUV 3 ជួរនេះនឹងត្រូវបានអភិវឌ្ឍចេញពីគំរូ “Seven Concept” ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២១។ ប្រភពជាច្រើនបាននិយាយថា “Seven Concept” នឹងត្រូវបានគេហៅថា Ioniq 7 ប៉ុន្តែ នៅទីបំផុត ក្រុមហ៊ុនផលិតរថយន្តកូរ៉េបានសម្រេចចិត្តជ្រើសរើសឈ្មោះ Hyundai Ioniq 9។
យោងតាមគេហទំព័រ InsideEVs បានឲ្យដឹងថា រថយន្តអគ្គិសនីសុទ្ធ Hyundai Ioniq 9 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹង E-GMP platform រួមទាំងជម្រើសប្រអប់លេខស្រដៀងគ្នាទៅនឹង Kia EV9 ៕